គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា

ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា

 ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ក្នុងចំណោមបក្ខពួកចំនួន០៨នាក់ ដែលមានរហ័សក្រុមឈ្មោះ ឬស្សីកែវ (RSK) នៅចំណុចផ្លូវបេតុង ក្រុម៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ពាក់ព័ន្ធករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា។


ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់:
១-ឈ្មោះ មុី សីហា ភេទប្រុស ទីលំនៅផ្ទះជួល ផ្លូវបេតុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ។
២-ឈ្មោះ ថុន ប៊ុនផាត ភេទប្រុស ទីលំនៅផ្ទះជួល ផ្លូវលេខ១៩ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ មុខរបរ ដឹកជញ្ជូន។
៣-ឈ្មោះ បូរិន រ៉ុងនិត ភេទប្រុស មានទីលំនៅផ្ទះជួល ផ្លូវបេតុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ។
៤-ឈ្មោះ តេង ហ្សាក់ ភេទប្រុស ភូមិក សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរ កម្មកររោងចក្រ។
៥-ឈ្មោះ រ៉េន ចន ភេទប្រុស ភូមិកសង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរ កម្មកររោងចក្រ។

សម្ភារដកហូត: ម៉ូតូ ចំនួន០៣គ្រឿង (ម៉ូតូម៉ាកសេ១២៥  ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ 1FT-2535, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KN-4519, ម៉ូតូម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1BI-1344។ សម្ភារខូចខាត: ម៉ូតូម៉ាក Nex ចំនួន២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

Previous Post Next Post