លោកវរសេនីយ៍ឯក យិន សាន អធិការខណ្ឌចំការមន បានអញ្ចើញដឹកនាំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការល្បាតពួនស្ទាក់ នឹងពាក់ព័ន្ធជំនាញបង្កាបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន។
ខណ្ឌចំការមន: ថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០២៤ វេលាម៉ោង១៤:៣០នាទីលោកវរសេនីយ៍ឯក យិន សាន អធិការខណ្ឌចំការមន បានអញ្ចើញដឹកនាំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការល្បាតពួនស្ទាក់ នឹងពាក់ព័ន្ធជំនាញបង្កាបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗនឹងវិន័យកងកម្លាំង។ពិសេសត្រៀមកម្លាំងការការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ក្នុងព្រះរាជ្យពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកានឹងពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនឹងអកអំបុកថ្ងៃទី១៤-ទី១៥-ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលហ្នឹងប្រារព្ធធ្វើឡើងនាថ្ងៃខាងមុខ។ដោយមានការចូលរួមពីលោក-លោកស្រីអធិការរង លោកនាយផ្នែក-នាយប៉ុស្តិ៍ព្រមទាំងលោកនាយរងផ្នែក-នាយរងប៉ុស្តិ៍ទាំង៥៕