ទីតាំងល្បែងសុីសង មាន់ជល់អនឡាញ និង ឆ្នោតឡូតូអនឡាញ កន្លែង ស្ថិតនៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោកខ័ណ្ឌកំបូល រាជធានីភ្នំពេញ បើកលេងយ៉ាងអនាធិបតេយ្យ សង្ស័យជាឆ្នាំងបាយអស់លោកអាជ្ញាធរក្នុងមូលដ្ឋានទេដឹង បានមិនបង្ក្រាប?
រាជធានីភ្នំពេញ ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! មានទីតាំងល្បែងសុីមាន់ជល់អនឡាញ និង ឆ្នោតឡូតូអនឡាញ២ពីរកន្លែងដែរស្ថិតនៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខ័ណ្ឌកំបូល រាជធានីភ្នំពេញ ក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់នាំគ្នាចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប!សង្ស័យជាឆ្នាំងបាយអស់លោកអាជ្ញាធរក្នុងមូលដ្ឋានទេដឹង បានហ៊ានផ្គើននិងបទបញ្ជា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង តាមអនឡាញ ១កន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។
សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕
ក្រុមការងារសារព័ត៌មានព្រុំសុជា ហតញ៉ូស៍រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕