គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
កម្លាំងជំនាញ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទ របាំងស្បៃមុង រុះរើនិងបំផ្លាញចោល ក្នុងស្រុកជល់គិរី ក្នុងរដូវការបិទនេសាទ...

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃពុធ ០៨ ខែ ភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយ លោក អ៊ូ សោភ័ណ នាយរងខណ្ឌ សហការជាមួយអធិការនគបាលស្រុក កំពង់លែង ប្រើប្រាស់មធ្យោបាយ ០៣គ្រឿងកំលាំង១៥នាក់ បានចុះប្រតិបត្តិការក្នុងភូមិសាស្ត្រឃុំច្រណូក ស្រុកកំពង់លែង ចាប់ពីចំណុចភ្នំត្រង់ ទៅដល់ផ្លូវ ៥០C នៅពេលនោះបានប្រទះឃេីញ របាំងស្បៃមុង ដែលជាបទល្មេីសជលផល។

សហការជាមួយសហគមន៍នេសាទភូមិពាមពពេច ដឹកនាំដោយ លោក នួន ឬទ្ធី នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ កម្លាំងចូលរួមសរុប ៥ នាក់ និងមធ្យោបាយកាណូត  ០១ គ្រឿង បានចុះប្រតិបត្តិការប្រទះឃើញការធ្វើនេសាទដោយឧបករណ៍របាំងស្បៃមុង ស្ថិតនៅចំណុចមេទឹកដីក្រហម មេទឹកសារកា ភូមិកោះថ្កួវ   ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង ដែលខុសទៅនឹងច្បាប់ស្តីពីជលផល។

ក្នុងនោះសមត្ថកិច្ចយើងបានឯកភាពគ្នា ធ្វើការរុះរើ បំផ្លាញចោលនៅនឹងកន្លែង  វត្ថុតាងរួមមានខាងក្រោម៖
រុះរើរបាំងស្បៃមុងចំនួន០២ករណី ស្មើនឹង ៦១ កន្លែង  ប្រវែង ១៣៥០ ម៉ែត្រ លូស្បៃមុងចំនួន ៦១គ្រឿង បង្គោលចំនួន ៦៥០ដើម និងចាក់លែងត្រីចម្រុះចូលដែននេសាទវិញចំនួន ៧០គីឡូក្រាម។

Previous Post Next Post