លោក កេត សំអាន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានអមដំណើរសម្តេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ អញ្ជើញកាត់ឫសសីមាព្រះវិហារវត្តគំរាបរុក្ខារាម។
(ខេត្តកំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោក កេត សំអាន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានអមដំណើរសម្តេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ អញ្ជើញកាត់ឫសសីមាព្រះវិហារវត្តគំរាបរុក្ខារាម ស្ថិតនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ដែលជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីវេរប្រគេនព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទ្ធប្រើប្រាស់ក្នុងការបំពេញសង្ឃកម្មទាំងឡាយតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត និងជាទីគោរពបូជាផងដែរ។ពិធីបុណ្យមានការអញ្ជើញចូលរួមពីសំណាក់ លោកអ្នកឧកញ៉ាមហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្ដម លោកជំទាវអ្នកតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា ឯកឧត្ដម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ឯកឧត្ដម ឈិន កេតនា អនុប្រធានអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង ក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ កែ ចន្ទមុន្នី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទផងដែរ។