សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី សហគមន៍នេសាទភូមិព្រែកឆ្ដោ សហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទអន្លង់មេត្រីសែនជ័យ ដឹកនាំដោយលោក ម៉ុត ម៉េង អភិបាលរងស្រុកជលគិរី កម្លាំងចូលរួមសរុប ១៥ នាក់ និងមធ្យោបាយកាណូត ៤ គ្រឿង បានចុះប្រតិបត្តិការប្រទះឃើញការធ្វើនេសាទដោយឧបករណ៍នេសាទលូសាច់អួន នៅក្នុងដែននេសាទ ចំណុច ក្រោយភូមិឬស្សីដង្គួច ភូមិ ឬស្សីបង្អួច,ចំណុចស្វាស្លាប់ ភូមិ កំពង់បាស្រូវ ឃុំ ជលសា ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង ដែលខុសទៅនឹងច្បាប់ស្តីពីជលផល ។
ក្នុងនោះសមត្ថកិច្ចយើងបានឯកភាពគ្នា ធ្វើការរុះរើនិងបំផ្លាញវត្ថុតាងចោលសរុប ចំនួន២ ករណី នៅហ្នឹងកន្លែង រួមមាន៖
-របាំងសាច់អួនចំនួន០១ករណី ស្មើនឹង ០៣ កន្លែង ប្រវែង ៥៥០ ម លូសាច់អួន ចំនួន ០៦ គ្រឿង បង្គោល ចំនួន ២០០ ដើម
-រុះរើរបាំងស្បៃមុង០១ករណី ស្មើនិង០៧កន្លែង ប្រវែង២៥០ម៉ែត្រ លបលូចំនួន០៧ មាត់ បង្កោលចំនួន១២០ដើម ត្រីចម្រុះចំនួន២៥គីឡូក្រាមចាក់លែងទៅក្នុងដែននេសាទ។