គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ក្រសួងព័ត៌មាន នឹងធ្វើប័ណ្ណសម្គាល់អ្នកសារព័ត៌មាន ដោយភ្ជាប់ QR Code

ក្រសួងព័ត៌មាន នឹងធ្វើប័ណ្ណសម្គាល់អ្នកសារព័ត៌មាន ដោយភ្ជាប់ QR Code

 ក្រសួងព័ត៌មាន នឹងធ្វើប័ណ្ណសម្គាល់អ្នកសារព័ត៌មាន ដោយភ្ជាប់ QR Code

ចេញផ្សាយ ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៣RNK រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៣

ក្រសួងព័ត៌មាន នឹងធ្វើប័ណ្ណសម្គាល់អ្នកសារព័ត៌មាន ដោយភ្ជាប់ QR code ដើម្បីបញ្ជាក់ភាពច្បាស់លាស់របស់បងប្អូនជាអ្នកសារព័ត៌មាន នៅក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា មន្ទីរព័ត៌មាន ជាសេនាធិការឱ្យក្រសួងព័ត៌មាន លើការងារគ្រប់គ្រងវិស័យព័ត៌មាន គឺគ្រប់គ្រងផ្នែកច្បាប់ ការចុះបញ្ជីអ្នកសារព័ត៌មាន ហើយពិនិត្យថាតើមានអាជ្ញាប័ណ្ណសារព័ត៌មាន ត្រឹមត្រូវដែរឬទេ ពិសេសក្តាប់ឱ្យបានព័ត៌មានដែលកើតមានឡើងក្នុងខេត្តរបស់ខ្លួន ។

ឯកឧត្តមបញ្ជាក់ ជាជំហានបន្តទៅមុខទៀត ប័ណ្ណសម្គាល់អ្នកសារព័ត៌មាន ត្រូវចេញដោយក្រសួងព័ត៌មាន ហើយនឹងមានភ្ជាប់ QR code ថែមទៀតផងដែរ ដើម្បីបញ្ជាក់ភាពច្បាស់លាស់របស់បងប្អូនជាអ្នកសារព័ត៌មាន

ឯកឧត្តមបន្តទៀតថា ក្នុងរយៈពេលជាង៣ខែមកនេះ ក្រសួងព័ត៌មាន បានធ្វើដំណើរការងារយ៉ាងសកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយបានដាក់ចេញផែនការកំណែទម្រង់គោលនយោបាយ ការពង្រឹងរចនាសម្ព័ន្ធ ការកសាងឯកសារគតិយុត្តនានា ការពង្រឹងការគ្រប់គ្រងវិស័យព័ត៌មាន និងអ្នកសារព័ត៌មាន ឱ្យមានលក្ខណៈទំនើប និងមានភាពសកម្មជាងមុន ជាពិសេសរួមគ្នាក្នុងភាពប្រទាក់ក្រឡាលើការផ្សព្វផ្សាយពីសកម្មភាពរបស់ថ្នាក់ដឹកនាំឱ្យបានដឹងដល់មូលដ្ឋានឆ្ងាយៗ ក្រៅពីទីប្រជុំជន៕

Previous Post Next Post