ទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រី ១កន្លែងនឹងល្បែងជាច្រើនប្រភេទទៀតស្ថិតនៅក្នុងភូមិព្រែកទា សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែដំណើរការដោយរលួនគ្មានការរំខានដល់ សមត្ថកិច្ចឡើយ
ភ្នំពេញ,, ថ្មីៗនេះ ក្រុមសាព័ត៌មានយើងជាច្រើនអង្គភាព បានចុះដល់ទីតាំង ឃើញថា ល្បែងស៊ីសងខុសច្បាប់ ប្រភេទ ហ្គេមបាញ់ត្រី និងល្បែងជាច្រើនប្រភេទទៀត ស្ថិតនៅភូមិព្រែកទា សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានម្ចាស់ជាជនជាតិចិន កំពុងតែបើកលេងសុទ្ធតែជនជាតិចិនយ៉ាងគក្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃមិនដែលឃើញ លោកវីរៈសេនីយ៍ទោ ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ នឹងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ មិនចុះបង្ក្រាបឡើយ ប្រជាពលរដ្ឋបានលើកឡើងថា រាល់ថ្ងៃនេះពួកគាត់មានការព្រួយ បារម្ភភ័យខ្លាចចោរកម្មចោរលួច. ឆក់.ប្លន់.គាស់ផ្ទះនិងអំពើហិង្សារក្នុងគ្រួសារកើតមានគួរឲ្យកត់សម្គាល់ដោយសារដើមចមកើតចេញពីល្បែងសុីសងនិងគ្រឿងញៀននេះឯង ចំណែកលោកវីរៈសេនីយ៍ទោ ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ និង លោកលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ រក្សាភាពស្ងៀមស្ងាត់ បណ្ដែត បណ្ដោយដោយអោយ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់ និងប្រមូលផ្តុំម ទៅដោយសុទ្ធតែជនជាតិចិន បង្ក ជា ភ្លៀងផ្គរដល់ពលរដ្ឋ បែរជាលោកមិនបង្ក្រាប។ពលរដ្ឋបន្តទៀតថា លោកវីរៈសេនីយ៍ទោ ម៉ន វុធីអធិការខណ្ឌពោធិ៍សែនជ័យ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យកំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញបញ្ជាឱ្យអនុវត្ត ដែលមានសម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី។បងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរមកដល់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងពិសេសគណៈកម្មការបង្ក្រាបល្បែងស៊ីសងដែលសម្ដេចក្រឡាហោម ស ខេង ទើបតែបង្កើតថ្មី ដែលមានឯកឧត្តម សុខ ផល ជាប្រធានសូមមេត្តាមានចំណាត់ការផងទាន! តើលោកដឹងឬក៏លោកមិនដឹង ឬក៏មន្ត្រីមូលដ្ឋានមិនបានរាយការណ៍ជូនលោកឲ្យដឹង។
អង្គភាពអ្នកសារព័ត៌មានព្រុំសុជា ហតញូស៍ យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មានព្រុំសុជា ហតញ៉ូស៍ យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។