គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត។

ខេត្តកំពង់ឆ្នាំង:នៅព្រឹកថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកនាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុងស្រុក រួមទាំងមន្រ្ដីនគរបាលជាតិ ដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិថ្មី សរុបចំនួន ២៩២នាក់។

ក្នុងឱកាសនេះដែរលោកឧត្ដមសេនីយ៍ មានមតិសំណេះសំណាលសួរសុខទុក្ខផ្ដាំផ្ញើរ និងបានកោដសរសើរពីគំរូវីរភាពអង់អាចដែលហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួនមកបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីភាពសុខសាន្ដជូនដល់បងប្អូនយើង រួមទាំងសង្គមជាតិទាំងមូលផងដែរ មិនតែប៉ុណ្ណោះលោកក៏បានណែនាំឲ្យមន្រ្ដីនគរបាលយើងខិតខំយកចិត្តទុកដាក់ធ្វើការងារឲ្យបានល្អ មានការទំនាក់ទំនងល្អ និងមានសាមគ្គីភាពល្អជាមួយមេកើយ មិត្តរួមការងារ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋយើងផងដែរ។

ហើយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខនេះ លោកឧត្តមសេនីយ៍ ស្នងការ បានជូនពរដល់កងកម្លាំងនគរបាលយើងទាំងអស់ជួបប្រទះតែសេចក្ដីសុខ សុវត្ថិភាព រកទទួលទានមានបាន សម្រេចបានជោគជ័យគ្រប់ភារកិច្ចគ្រប់ក្រុមគ្រួសារ និងពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខ: និងពល:កុំបីឃ្លៀងឃ្លាតឡើយ ៕

Previous Post Next Post