គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ល្បែងមាន់ជល់🐓អនឡាញខុសច្បាប់កំពុងតែបង្កធ្វើព្យុះធ្វើភ្លៀងយ៉ាងខ្លាំងនៅខេត្តកំពត ប្រជាពលរដ្ឋរស់នៅខេត្តកំពតរង់ចាំមើល លោក ឧត្តមសេនីយ៍ទោលម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត 🤜ហ៊ានប្រើកណ្ដាប់ដៃដែក បំបែកល្បែងស៊ីសងនៅខេត្តកំពតបានដែរឬទេ?

ល្បែងមាន់ជល់🐓អនឡាញខុសច្បាប់កំពុងតែបង្កធ្វើព្យុះធ្វើភ្លៀងយ៉ាងខ្លាំងនៅខេត្តកំពត ប្រជាពលរដ្ឋរស់នៅខេត្តកំពតរង់ចាំមើល លោក ឧត្តមសេនីយ៍ទោលម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត 🤜ហ៊ានប្រើកណ្ដាប់ដៃដែក បំបែកល្បែងស៊ីសងនៅខេត្តកំពតបានដែរឬទេ?

 ល្បែងមាន់ជល់🐓អនឡាញខុសច្បាប់កំពុងតែបង្កធ្វើព្យុះធ្វើភ្លៀងយ៉ាងខ្លាំងនៅខេត្តកំពត ប្រជាពលរដ្ឋរស់នៅខេត្តកំពតរង់ចាំមើល លោក ឧត្តមសេនីយ៍ទោលម៉ៅ ច័ន្ទ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត 🤜ហ៊ានប្រើកណ្ដាប់ដៃដែក បំបែកល្បែងស៊ីសងនៅខេត្តកំពតបានដែរឬទេ?

{{ខេត្តកំពត}}៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា មានល្បែងសុីសងតាមប្រពន្ធ័ទូរស្សន៍អនឡាញជាច្រើនកន្លែងនៅតាមហាងកាហ្វេស្ថិតនៅបណ្ដោយផ្លូវ 31ឃុំអង្ករភ្នំតូច នឹងឃុំ ប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពតកំពុងបើកដំណើរការលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់មាន់ជល់ ឆ្នោតឡូតូតាមទូរស្សន៍អនឡាញយ៉ាងគគ្រឹកគគ្រេង ផ្អើលអស់អ្នកភូមិ

តាមប្រភពពីប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់មកអង្គភាពសារព័ត៌មាន ព្រុំសុជា ហតញ៉ូស៍ និង យើងខ្ញុំឱ្យបានដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងផ្ទះលក់កាហ្វេជាច្រើនខាងលើនេះ បើកដំណើរការជារៀងរាល់ថ្ងៃមានអ្នកមកលេងទីជិតទីឆ្ងាយមកជួបជុំគ្នាលេងល្បែងភ្នាល់ដាក់លុយ រាប់លានរៀល និងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះឡើយប្រភពដដែលបានបន្ថែមទៀតថា

ទោះបីជាមានល្បែងស៊ីសងខុសច្បាប់ ប្រមូលផ្តុំគ្នាលេងយ៉ាងអនាធិបតេយ្យក្តី ក៏អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចគ្មានវិធានការបង្ក្រាបដែរប្រហែលម្ចាស់ទីតាំងអុជធូបសែនព្រេនរួចរាល់ហើយមើលទៅបានជាអាជ្ញាធរមានសមត្ថកិច្ចប្រងើយកន្តើយមិនបង្ក្រាបដូច្នេះ..

ប្រជាពលរដ្ឋជាច្រើនសូមអំពាវនាវស្នើសុំទៅដល់ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត  នឹង លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត សូមជួយត្រួតពិនិត្យនឹងចាត់មន្ត្រីជំនាញចុះធ្វើការទប់ស្កាត់នឹងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីឱ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕

គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។

យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖

*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។

*មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕

ក្រុមការងារអ្នកសារព័ត៌មានយើងព្រុំសុជា ហតញ៉ូស៍ រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕

Previous Post Next Post