គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខលោកជំទាវ តុល សុល ដែលជាភរិយា អតីត អភិបាលខេត្តព្រៃវែង អំឡុងឆ្នាំ ១៩៧៩- ១៩៨១

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខលោកជំទាវ តុល សុល ដែលជាភរិយា អតីត អភិបាលខេត្តព្រៃវែង អំឡុងឆ្នាំ ១៩៧៩- ១៩៨១

 ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខលោកជំទាវ តុល សុល ដែលជាភរិយា អតីត អភិបាលខេត្តព្រៃវែង អំឡុងឆ្នាំ ១៩៧៩- ១៩៨១

ព្រៃវែង៖ នារសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានដឹកនាំមន្ទីរអង្គភាព នានាជុំវិញខេត្ត អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយ រួមទាំងថវិកាមួយចំនួន ផ្តល់ជូនដល់លោកជំទាវ តុល សុល ដែលជាភរិយា ឯកឧត្តម ដោក សាម៉ុល អតីតអភិបាលខេត្តព្រៃវែង អំឡុងឆ្នាំ ១៩៧៩-១៩៨១ ដែលស្ថិតនៅក្នុងភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។


នាឱកាសនេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែង ជាពិសេស ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបាននាំយកមកជាមួយនូវថវិកាមួយចំនួន និងសម្ភារៈជាគ្រឿងឧបភោគបរិភោគ សម្រាប់ឧបត្ថម្ភជូនលោកជំទាវ និងកូនប្រុស ក្នុងគោលបំណងចូលរួមលើកកម្ពស់ជីវភាព និងសម្រួលការលំបាករបស់លោកជំទាវ ដែលជាមនុស្សចាស់ មានកូនជាជនពិកា ហើយលោកជំទាវ ក៏ជាអតីតភរិយារបស់ថ្នាក់ដឹកនាំខេត្តម្នាក់ ដែលធ្លាប់បានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ កាលពីកន្លងមកផងដែរ។

ឯកឧត្តម អតីតអភិបាល បានមានប្រសាសន៍ ផ្តាំផ្ញើរ និងលើកទឹកចិត្តលោកជំទាវ សូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ជាមួយគ្នានេះ ឯកឧត្តម អតីតអភិបាល ក៏សូមក្រើនរម្លឹកអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវរួមគ្នាដោះស្រាយ និងជួយសម្រាលការលំបាកជូនលោកជំទាវ ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត ដែលត្រូវការឱ្យជួយជាចាំបាច់ និងសកម្មភាពដែលជាប្រយោជន៍ដល់ប្រជាជនយើងឲ្យមានភាពប្រសើរឡេីង និងសូមជូនពរជ័យដល់លោកជំទាវ និងកូនប្រុសឱ្យមានសុខភាពល្អ និងសូមឱ្យគ្រោះឆ្នាំចាស់វិនាសសាបសូន្យ ទទួលលាភជ័យក្នុងឆ្នាំថ្មី ជាពិសេសសូមជៀសផុតពីជំងឺកាចសាហាវទាំងឡាយ។

នៅក្នុងឱកាសនោះផងដែរឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដល់នូវបន្ទប់ទឹកដល់លោកជំទាវសម្រាប់ប្រើប្រាស់មួយ នឹងបានបុកកណ្ដូង ស្នប់ មួយទៀតសម្រាប់គាត់ប្រើប្រាស់ផងដែរ៕

Previous Post Next Post