គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
PSC

No title

 លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (AFCJ) បានដឹកនាំគណ:ប្រតិភូសមាគមចូលជួបសម្តែងការគួរសម និង គោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោកប្រធានសមាគម បានឆ្លៀតរាយការណ៍លទ្ធផលការងារដែលសម្រេចបានកន្លងមក និង ផ្តល់អំណោយ អង្ករ១តោន កន្ត្រកផ្លែឈើ ទឹកសុទ្ធ៥កេស និង ភេសជ្ជ ១០កេស  ជូនលោកឧត្តមសេនីយ៍ទោស្នងការ សម្រាប់បម្រើការងារមនុស្សធម៌៕

Previous Post Next Post