គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍ នៅក្នុងភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក អស់លោកអាជ្ញាធរនិងសមត្ថកិច្ច ស្រុកទ្រំាងរក្សាភាពស្ងៀមស្ងាត់ទំនងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន

ខេត្តតាកែវ ៖ល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍ មួយកន្លែងនៅភូមិព្រៃសសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រំាង ខេត្តតាកែវ កំពុងបើកលេងដំណើរការយ៉ាងរលូន ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ច ស្រុកទ្រំាង ទំនងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។ ប្រភពព័ត៌មានបានបង្ហើបអោយដឹងថា?ជារៀងរាល៎ថ្ងៃ ក្រុមអ្នកញៀនល្បែង បានប្រមូលផ្តុំក្បាលគ្នា សម្រុកចូលទៅលេងល្បែងស៊ីសង មាន់ជល់តាមទូរទស្សន៍ ដោយបាននាំគ្នាភ្នាល់ដាក់លុយ ស្រែកហ៊ោកញ្រ្ជៀវអឺងកង គ្មានញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ពាក់ព័ន្ធនិងជុំវិញករណី ល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍ ខាងលើនេះ មហាជននៅក្នុងភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រំាង  បានសំណូមពរ ដល់លោកឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ ពិសេសលោកហ៊ូច ភា ចៅហ្វាយខេត្តតាកែវ សូមមេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍នៅចំណុចខាងលើ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចស្រុកទ្រំាង ទំនងនាំគ្នាផ្គើននិងបទបញ្ជារបស៎សម្តេចជោហ៊ុនសែន ។
Previous Post Next Post